(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ” រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញចូលរួមធ្វើបទបង្ហាញ ស្ដីពីបច្ចុប្បន្នភាព នៃការអនុវត្តរបបសន្ដិសុខសង្គម ជូនដល់ជនបង្គោលយេនឌ័រក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សរុបប្រមាណជាង ២០០នាក់ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងឱកាសធ្វើបទបង្ហាញនេះផងដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន ព្រមទាំងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ៕