(ភ្នំពេញ)៖ នារសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះ ថ្នាក់ដឹកនាំបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមអម លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងជំនួបសម្ដែងការគួរសមជាមួយអង្គការអុកស្វាមប្រចាំកម្ពុជា (OXFAM) ។
សូមបញ្ជាក់ថា ក្នុងជំនួបសម្ដែងការគួរសមខាងលើ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសរុបប្រមាណជា ២០រូប៕