(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធសំខាន់ៗ រួមមាន៖ គ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដា្ឋន និងក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។
កិច្ចប្រជុំនាព្រឹកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណជា ១០០នាក់ នៅបន្ទប់ ”តេជោសន្តិភាព” ជាន់ទី២ នៃអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល៕