Mail |
  • ភាសាខ្មែរ
  • English
  • ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “អនុលោមភាព នៃការអនុវត្តប្រតិបត្តិការរបបសន្តិសុខសង្គម”

    (ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ”អនុលោមភាព នៃការអនុវត្តប្រតិបត្តិការរបបសន្តិសុខសង្គម “ ដែលប្រព្រឹត្តទៅនៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
    សិក្ខាសាលាផ្សព្វផ្សាយខាងលើនេះ រៀបចំឡើងដោយ និយ័តករសន្តិសុខសង្គម (ន.ស.ស.) ក្នុងគោលបំណងដើម្បីពង្រឹងការអនុវត្តប្រតិបត្តិការរបបសន្តិសុខសង្គមនៅកម្ពុជា ប្រកបដោយស័កិ្កសិទ្ធភាពនិងប្រសិទ្ធភាព។
    សូមបញ្ជាក់ថា៖ សិក្ខាសាលាផ្សព្វផ្សាយពេញមួយព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.) និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សរុបប្រមាណជាង១០០នាក់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.