Mail |
  • ភាសាខ្មែរ
  • English
  • មន្ត្រីជំនាញ ប.ស.ស. ធ្វើបទបង្ហាញស្ដីពី ”អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម“ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីប្រព័ន្ធគាំពារសង្គមកម្ពុជា

    ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម បានធ្វើបទបង្ហាញស្ដីពី ”អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម“ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។
    ក្នុងឱកាសនោះ លោក សុក បូរ៉ា បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងស្តីពីការអនុវត្តរបបសន្តិសុខសង្គម ជាពិសេសសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមរួមមាន ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ស្របទៅតាមការកំណត់ ដូចមានចែងក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីរបបសន្តិសុខសង្គម ជូនទៅដល់អ្នកចូលរួមក្នុងសិក្ខាសាលាទាំងអស់។
    ឆ្លៀតក្នុងឱកាសនោះ លោក សុក បូរ៉ា បានអំពាវនាវទៅដល់ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិត ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកល។
    សូមបញ្ជាក់ថា សិក្ខាសាលាខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស្រេង សោភ័ណរស្មី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជា៦០នាក់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.