Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. ទទួលបានម៉ាស៊ីនស្វ័យសេវាចំនួន ៥គ្រឿង ក្រោមការឧបត្ថម្ភដោយផ្ទាល់ពីកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលម៉ាស៊ីនស្វ័យសេវាចំនួន ៥គ្រឿង ក្រោមការឧបត្ថម្ភដោយផ្ទាល់ពីកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)
    ក្នុងពិធីប្រគល់ និងទទួលម៉ាស៊ីនស្វ័យសេវាខាងលើ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលបានផ្ដល់ជំនួយម៉ាស៊ីនស្វ័យសេវា (Self-service Kiosk) ចំនួន ៥គ្រឿងដល់ ប.ស.ស. សម្រាប់ដាក់ឱ្យប្រើប្រាស់នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលជាដៃគូ ប.ស.ស.។
    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងទៀតថា ការឧបត្ថម្ភគាំទ្រពីសំណាក់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នាពេលនេះ គឺជាកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ ដែលអាចឆ្លើយតបចំគោលដៅរបស់ ប.ស.ស. នៃបរិវត្តកម្មឌីជីថលក្នុងវិស័យសន្តិសុខសង្គម ដែលនឹងជួយលើកកម្ពស់ នៃការផ្ដល់សេវាជូនសមាជិក ប.ស.ស. ឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ដែលសមាជិក ប.ស.ស. អាចចុះឈ្មោះប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យដៃគូ បានដោយខ្លួនឯង និងអាចកាត់បន្ថយការរង់ចាំយូរ ពិសេសការកកស្ទះ នៅពេលមានសមាជិកច្រើនទៅទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាលជាដៃគូ។
    សូមបញ្ជាក់ថា ពិធីប្រគល់ និងទទួលម៉ាស៊ីនស្វ័យសេវានេះ មានការចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. និងតំណាងរបស់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលដឹកនាំដោយ លោកស្រី Kristina Knispel នាយកកម្មវិធីនៃកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា សរុបប្រមាណ ១៤រូប ដែលប្រព្រឹត្តដោយផ្ទាល់នៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.