Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. បន្តផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ” ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ធំ

    (កំពង់ធំ)៖ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ” ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ អង្គភាព និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ប្រមាណជាង ២០០នាក់។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានលើកឡើងថា សិក្ខាសាលានេះរៀបចំឡើងដើម្បីឱ្យមន្ត្រីរាជការថ្នាក់ក្រោមជាតិ យល់ដឹងកាន់តែច្បាស់ពីវឌ្ឍនភាព នីតិវិធី និងអត្ថប្រយោជន៍ផ្សេងៗ នៃរបបសន្តិសុខសង្គម ជាពិសេសគឺការអនុវត្តផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. (ប្តី ឬប្រពន្ធ និងកូន) ដើម្បីជាចំណេះដឹងបន្ថែមក្នុងការផ្សព្វផ្សាយបន្តដល់មន្ត្រីនៅតាមមូលដ្ឋានឱ្យកាន់តែទូលំទូលាយ។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤–២០៣៥ ក្នុងគោលបំណងបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំ និងមានភាពធន់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យ នៃវដ្តជីវិតរបស់មនុស្ស ចាប់ពីមាតុភាព កុមារភាព រហូតដល់ជរាភាព។ ក្នុងនោះ បេឡាជាតិសន្តិសុខសង្គម គឺជាប្រតិបត្តិករតែមួយគត់ក្នុងការអនុវត្តរបបសន្តិសុខសង្គម រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ។
    ក្នុងឱកាសនេះដែរ ឯកឧត្តម លី វេត អភិបាលរង តំណាង ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានសម្តែងការគាំទ្រ និងជំរុញដល់អ្នកចូលរួមត្រូវក្រេបជញ្ជក់ចំណេះដឹងពីមន្ត្រីជំនាញ ប.ស.ស. ឱ្យបានច្បាស់លាស់ ដើម្បីយកទៅផ្សព្វផ្សាយ និងបានជំរុញដល់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវនាំសមាជិកគ្រួសារមកចុះឈ្មោះចូលជាសមាជិក ប.ស.ស. សំដៅធានាបាននូវអត្ថប្រយោជន៍ និងការគាំពារសុខុមាលភាពឱ្យបានគ្រប់ៗគ្នា៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.