Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ម៉េង ហុង ដឹកនាំថ្នាក់ដឹកនាំ ប.ស.ស. ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រោមឱវាទ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
    កិច្ចប្រជុំខាងលើរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ បូកសរុប និងផ្សព្វផ្សាយនូវរាល់សមិទ្ធផល និងវឌ្ឍនភាពការងារនានាដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជា ប.ស.ស. សម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងពិភាក្សាលើទិសដៅការងារបន្ត សំដៅពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនដល់បងប្អូនកម្មករនិយោជិត និងសមាជិក ប.ស.ស. ឱ្យកាន់តែល្អប្រសើរឡើង និងចំគោលដៅ។
    សូមបញ្ជាក់ថា កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ ប.ស.ស. នាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងមន្ត្រីរាជការ សរុបប្រមាណជាង ២៥០នាក់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.