Mail |
  • ភាសាខ្មែរ
  • English
  • NSSF

    ឯកឧត្តម ម៉េង ហុង ប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំបេឡាជាតិសន្ដិសុខសង្គម អញ្ជើញចូលរួមពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំបេឡាជាតិសន្ដិសុខសង្គម បានអញ្ជើញ ...

    បុគ្គលិកអប់រំ និងនិស្សិត នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ទទួលបានការស្វែងយល់អំពីសិទ្ធិជាមូលដ្ឋាននៃការអនុវត្តរបបសន្តិសុខសង្គម ពី ប.ស.ស.

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា បញ្ជ្រាបការយល់ដឹងអំពីសិទ្ធិជាមូលដ្ឋាន នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់បុគ្គលិកអប់រំ និងនិស្សិត នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់។ ...

    ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ប.ស.ស. ចុះទស្សនកិច្ចសិក្សានៅក្រសួងទេសចរណ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារចុះបញ្ជី និងផ្លាស់ប្តូរទិន្នន័យសហគ្រាស

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញទៅបំពេញទស្សនកិច្ចសិក្សានៅក្រសួងទេសចរណ៍ និងជួបពិភាក្សាការងារជាមួយ លោក គុណ គឹមជួរ អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍។ ...

    ឯកឧត្តម ម៉េង ហុង ដឹកនាំថ្នាក់ដឹកនាំ ប.ស.ស. ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រោមឱវាទ ចូល ...

    មន្ត្រីរាជការជាង ៣ម៉ឺននាក់ ក្នុងខេត្តកណ្តាល កំពុងទទួលបានការគាំពារយ៉ាងកក់ក្តៅពី ប.ស.ស. ទាំងផ្នែកហានិភ័យការងារ និងថែទាំសុខភាព

    ខេត្តកណ្តាល៖ មន្រ្តីរាជការប្រមាណជាង ៣ម៉ឺននាក់ ក្នុងរដ្ឋបាលខេត្តកណ្តាល បាននឹងកំពុងទទួលបានការគាំពាររបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ក្នុងនោះមានមន្រ្តីរាជការប្រមាណជាង ៥ពាន់នាក់ បាននាំសហព័ទ្ធ ព្រម ...

    ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ទទួលបានការផ្សព្វផ្សាយស៊ីជម្រៅអំពី”សិទ្ធិ កាតព្វកិច្ច និងអត្ថប្រយោជន៍របស់សមាជិក ប.ស.ស.” តាមរយៈបេឡាជាតិសន្តិសុខស្គម

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម គុយ សាវុធ ទីប្រឹក្សាអម ...

    ប័ណ្ណសមាជិក ប.ស.ស. មានសារៈសំខាន់ និងមានតម្លៃណាស់នៅពេលមាន ជំងឺ ឬគ្រោះថ្នាក់ៗផ្សេងៗ

    (ភ្នំពេញ)៖ “ប័ណ្ណសមាជិក ប.ស.ស. ដែលមានសុពលភាព ពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់នៅពេលបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតដែលជាសមាជិក ប.ស.ស. មានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ដែលត្រូវការការព្យាបាល នោះ ប.ស.ស. នឹងផ្ដល់ជូនថ្លៃព្យាបាលទាំងស្រុងដោយឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ រួមទាំងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗផងដែរ ស្របតាមលក្ខខណ្ឌកំណត់ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម”។
    នេះជាការថ្លែងឡើងពីសំណាក់ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសឯកឧត្តមអញ្ជើញបើកពិធីផ្សព្វផ្សាយស្តីពី “គោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” ជូនដល់តំណាងសហគ្រាស គ្រឹះស្ថានសរុបប្រមាណជា ១៥០នាក់ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
    ឯកឧត្តមអគ្គនាយករង បានបញ្ជាក់ទៀតថា ដើម្បីមានសិទ្ធិទទួលបានអត្ថប្រយោជន៍ទាំងអស់នេះ ទាមទារឱ្យតំណាងសហគ្រាស គ្រឹះស្ថានទាំងអស់ចូលរួមអនុវត្តកាតព្វកិច្ចឱ្យបានត្រឹមត្រូវ តាមរយៈការប្រមូល និងបង់ភាគទានឱ្យបានទៀងទាត់ រាយការណ៍ចំនួនបុគ្គលិក និងប្រាក់បៀវត្សឱ្យបានជាក់លាក់ និងត្រឹមត្រូវមក ប.ស.ស. ដើម្បីរក្សាបាននូវអត្ថប្រយោជន៍របបសន្ដិសុខសង្គម ជូនកម្មករនិយោជិត និងការរក្សាបាននៅកំណើនសមិទ្ធផលនៅក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួនផងដែរ។
    ឯកឧត្តមអគ្គនាយករង បានបន្តថា តាមរយៈពិធីផ្សព្វផ្សាយពេញមួយព្រឹកនេះ ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់នឹងចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ ជាពិសេសគឺការចូលរួមផ្សព្វផ្សាយបន្តនូវអត្ថប្រយោជន៍របបសន្ដិសុខសង្គម ជូនដល់បងប្អូនកម្មកនិយោជិត និងបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ជាមួយក្រុមការងារ ប.ស.ស. ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលជាប្រយោជន៍សម្រាប់ស្ថាប័នខ្លួន ក៏ដូចជាអត្ថប្រយោជន៍របស់កម្មករនិយោជិតខ្លួនផងដែរ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ

     

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.