Mail |
  • ភាសាខ្មែរ
  • English
  • តំណាងសហគ្រាស គ្រឹះស្ថាន ប្រមាណជា ២០០នាក់ បានចូលរួមឈ្វេងយល់ពី “គោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម”

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបើកពិធីផ្សព្វផ្សាយស្ដីពី “គោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” ជូនតំណាង សហគ្រាស គ្រឹះស្ថាន ប្រមាណជា ២០០នាក់ ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។
    ពិធីផ្សព្វផ្សាយនាឱកាសនេះ ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងបញ្រ្ជាបកាន់តែច្បាស់ អំពីកាតព្វកិច្ចដែលនិយោជកត្រូវអនុវត្ត ក្នុងការចុះបញ្ជីកម្មករនិយោជិត ការប្រកាសប្រាក់ឈ្នួលជាប់ភាគទាន រាយការណ៍អំពីចំនួនកម្មករនិយោជិតឱ្យបានត្រឹមត្រូវ ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ព្រមទាំងអត្ថប្រយោជន៍នានាដែល ប.ស.ស. ផ្ដល់ជូន នៅពេលបំពេញលក្ខខណ្ឌដែលបានកំណត់។
    មានប្រសាសន៍បើកពិធីផ្សព្វផ្សាយ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានជំរុញដល់តំណាងសហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុន ទាំងអស់ត្រូវធ្វើការឈ្វេងយល់អំពីគោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ឱ្យច្បាស់ដើម្បីចៀសវាងការអនុវត្តខុស ដែលអាចប្រឈមនឹងច្បាប់ស្ដីពីរបបសន្ដិសុខសង្គម៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.