Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការទំនាក់ទំនងវិជ្ជាជីវៈ និងគ្រប់គ្រងព័ត៌មាន

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមកិច្ចប្រជុំរបស់គណៈ កម្មាធិការទំនាក់ទំនងវិជ្ជាជីវៈ និងគ្រប់គ្រងព័ត៌មាន (គ.ទ.គ.) ដើម្បីពិនិត្យ និងបូកសរុបលទ្ធផលការងារប្រចាំខែ នៃ គ.ទ.គ. ព្រមទាំងស្វែករកបញ្ហាប្រឈម ដើម្បីដោះស្រាយបញ្ហាបានឆាប់រហ័ស លើការគ្រប់គ្រងព័ត៌មាន ផ្នែកបណ្តាញសង្គម និងប្រឆាំងព័ត៌មានក្លែងក្លាយ។
    កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការទំនាក់ទំនងវិជ្ជាជីវៈ និងគ្រប់គ្រងព័ត៌មាន និងមានការចូលរួមពីក្រុមការងារគណៈកម្មាធិការ សរុបប្រមាណជា ៥០នាក់ នៅសាលប្រជុំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.