Mail |
  • ភាសាខ្មែរ
  • English
  • ថ្នាក់ដឹកនាំ ប.ស.ស. ចូលរួមកិច្ចពិភាក្សាលើប្រធានបទស្ដីពី “ការពង្រឹងយន្តការស្ថាប័ន និងអនុលោមភាព នៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចថ្មី និងការត្រៀមខ្លួនឆ្លើយតបនឹងហានិភ័យ និងស្ថានភាពនៃវិបត្តិ” ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦

    ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តដំណើរការលើបទអន្តរាគមន៍ និងកិច្ចពិភាក្សាលើប្រធានបទស្ដីពី “ការពង្រឹងយន្តការស្ថាប័ន និងអនុលោមភាព នៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចថ្មី និងការត្រៀមខ្លួនឆ្លើយតបនឹងហានិភ័យ និងស្ថានភាពនៃវិបត្តិ”
    បទអន្តរាគមន៍ស្ដីពី “ការពង្រឹងយន្តការស្ថាប័ន និងអនុលោមភាព នៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចថ្មី និងការត្រៀមខ្លួនឆ្លើយតបនឹងហានិភ័យ និងស្ថានភាពនៃវិបត្តិ” ដែលធ្វើបទអន្តរាគមន៍ដោយ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងកិច្ចពិភាក្សាសម្របសម្រួលដោយ ឯកឧត្ដម ជួប ឋិតឋេរឬទ្ធិ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានវាគ្មិនចូលរួមពីសំណាក់ ១. ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ២.ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ៣.ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ៤.ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. និង៥.លោក ឌីម ឧត្តម ប្រធាននាយកដ្ឋានអធិការកិច្ចការងារ។
    តាមរយៈបទអន្តរាគមន៍ និងកិច្ចពិភាក្សាខាងលើ អង្គសន្និបាតបានទទួលនូវមតិយោបល់ និងធាតុចូលសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងដាក់ចេញនូវដំណោះស្រាយសមស្រប សំដៅធានាឱ្យបាននូវការផ្តល់សេវាសន្តិសុខសង្គមប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាពខ្ពស់សម្រាប់ឆ្នាំ២០២៦៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.