Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពី “ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦”

    ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពី “ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦” ក្រោមអធិបតីភាព ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងអង្គភាពពាក់ព័ន្ធប្រមាណ ៥០នាក់។
    កិច្ចប្រជុំពិភាក្សាខាងលើនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារក្នុងការត្រៀមលក្ខណៈរៀបចំកម្មវិធីខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ ឱ្យប្រព្រឹត្តទៅដោយរលូនស្របទៅតាមការរំពឹងទុក។
    ជាមួយគ្នានោះដែរ ប.ស.ស. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមលក្ខណៈរួចជាស្រេចលើការងារសម្របសម្រួល និងកិច្ចសហការនានា ដើម្បីចូលរួមចំណែកធ្វើឱ្យការប្រារព្ធខួបអនុស្សាវរីយ៍ដ៏មានសារៈសំខាន់នេះ ទទួលបានជោគជ័យខ្ពស់។
    ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ណែនាំដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការគ្នាឱ្យកាន់តែជិតស្និទ្ធ និងជំរុញការអនុវត្តការងារដែលនៅសេសសល់ធ្វើយ៉ាងណាឱ្យបានទាន់ពេលវេលា ដើម្បីធានាឱ្យការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ប្រព្រឹត្តទៅប្រកបដោយអត្ថន័យជ្រាលជ្រៅបំផុតជូនបងប្អូនកម្មករនិយោជិតទាំងអស់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.