Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដែលជាមន្ទីរពេទ្យដៃគូឈានមុខគេ លើការតភ្ជាប់ និងការលើកកម្ពស់សុខដុមនីយកម្ម រវាងប្រព័ន្ធ ប.ស.ស. និងប្រព័ន្ធមន្ទីរពេទ្យ

    (ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការកណ្ដាល ប.ស.ស. ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានដឹកនាំមន្ត្រីជំនាញ ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដើម្បីជួបពិភាក្សាគ្នាពង្រឹងកិច្ចសហការលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សំដៅបង្កើនល្បឿន និងសុក្រឹត្យភាពនៃការទូទាត់ថ្លៃសេវាសុខាភិបាល តាមថ្នាលបច្ចេកវិទ្យាពេញលេញ និងគ្រប់ជ្រុងជ្រោយ។
    នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានលើកយករបៀបវារៈសំខាន់ៗមកជជែក រួមមានការពិភាក្សាអំពីយន្តការតភ្ជាប់ប្រព័ន្ធ និងបែបបទនៃការទូទាត់ថ្លៃសេវាសុខាភិបាលតាមប្រព័ន្ធអនឡាញរវាងភាគីទាំងពីរ និងបានលើកយន្តការការងារដែលជាបញ្ហាប្រឈមចំពោះមុខ មកដោះស្រាយភ្លាមៗ ដើម្បីកែសម្រួលឱ្យមានភាពស៊ីសង្វាក់គ្នា និងឯកភាពគ្នាកម្រិតប្រតិបត្តិការ និងកម្រិតបច្ចេកវិទ្យា សំដៅបន្ដពង្រឹងកិច្ចសហការឱ្យកាន់តែស្អិតរមួត និងដំបូងគេក្នុងការតភ្ជាប់ប្រព័ន្ធរវាង ប.ស.ស. និងមន្ទីរពេទ្យ សំដៅបម្រើប្រយោជន៍រួមជូនបងប្អូនប្រជាពលរដ្ឋ ពិសេសសមាជិក ប.ស.ស.។
    តាមរយៈកិច្ចសហការនិងភាពជាដៃគូល្អនេះ តំណាងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ បានសម្ដែងនូវការប្ដេជ្ញាចិត្តខ្ពស់ បន្តពួតដៃគ្នាជាមួយ ប.ស.ស. ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពនៃការផ្តល់សេវាថែទាំនិងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.