(ខេត្តកណ្តាល)៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ អ.ន.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ អ.ន.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមវិស័យចំនួន៣២ (ក្រសួង ស្ថាប័ន) ដើម្បីពង្រឹងយន្តការការងារ និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រង ក៏ដូចជាការគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
សិក្ខាសាលាផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា៕















