Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ម៉េង ហុង អញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ

    (ក្រចេះ)៖ នាថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញអមដំណើរពី ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន THACO AGRI និងចុះសួរសុខទុក្ខ សំណេះសំណាលផ្ទាល់ និងធានាថាបងប្អូនកម្មករ (រួមទាំងអតីតពលករមកពីថៃ) ទទួលបានប្រាក់ឈ្នួលសមរម្យ អត្ថប្រយោជន៍គាំពារសង្គម (ប.ស.ស.) ព្រមទាំងការរស់នៅ សេវាសុខភាព និងការអប់រំកូនចៅប្រកបដោយភាពកក់ក្តៅ នៅតំបន់ពហុកសិកម្មស្នួល ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ពិសេសជួយរកដំណោះស្រាយជូនក្រុមហ៊ុនដែលកំពុងត្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៧ពាន់នាក់ទៀតក្នុងឆ្នាំនេះ តាមរយៈការណែនាំឱ្យសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីផ្សព្វផ្សាយជ្រើសរើសកម្មករ (ជាពិសេសផ្តោតលើខេត្តត្បូងឃ្មុំ)។
    ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនខាងលើបានបញ្ជាក់ឱ្យដឹងថា រាល់ពេលចូលបម្រើការងារ កម្មករនិយោជិតទាំងអស់ត្រូវបានក្រុមហ៊ុនចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងបង់ភាគទានជូនពួកគេពេញលេញ រួមមាន៖ ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន ដើម្បីធានាបាននូវការគាំពារសង្គម និងកាត់បន្ថយកង្វល់លើបញ្ហាសេវាសុខភាពរបស់កម្មករនិយោជិតទាំងអស់។
    ជាការឆ្លើយតប និងដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលបន្ថែមទៀតដល់បងប្អូនកម្មករនិយោជិត ឯកឧត្តម ហេង សួរ បានណែនាំឱ្យថ្នាក់ដឹកនាំ ប.ស.ស. ចុះជួបជាមួយកម្មករផ្ទាល់នៅតាមកសិដ្ឋាន ដើម្បីរៀបចំធ្វើប័ណ្ណសមាជិក ប.ស.ស. ជូនពួកគេឱ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ពិសេសបងប្អូនកម្មករនិយោជិតដែលជាអតីតពលករទើបត្រឡប់មកពីប្រទេសថៃ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.