Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ទទួលជួបពិភាក្សាការងារជាមួយ លោក Thibaut HANQUET អ្នកគ្រប់គ្រងគម្រោង SPIN ថ្មី របស់អង្គការហ្គ្រេត នៅកម្ពុជា

    (ភ្នំពេញ) ៖នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារបច្ចេកទេសគម្រោងស្តីពី កិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Thibaut HANQUET អ្នកគ្រប់គ្រងគម្រោង SPIN ថ្មី របស់អង្គការហ្គ្រេត (GRET) និងពិភាក្សាអំពីផែនការអនុវត្តន៍បន្តរបស់គម្រោង SPIN នៅសាលប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រី និងបុគ្គលិកនៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ អង្គការហ្រ្គេត និងសមាគមគាំពារសុខភាពសង្គម (SHPA)។
    កិច្ចពិភាក្សាខាងលើនេះ គឺដើម្បីធ្វើការណែនាំអ្នកគ្រប់គ្រងគម្រោង SPIN ថ្មី ដែលត្រូវមកកាន់ការងារជំនួស លោកស្រី Camille Vautier ដែលត្រូវផុតអាណត្តិវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ព្រមទាំងពិភាក្សាការងារបន្តអំពីការដាក់ឲ្យដំណើរការគម្រោងសាកល្បង SPIN នាពេលឆាប់ៗខាងមុខ។
    សូមបញ្ជាក់ថា៖ បច្ចុប្បន្ន ប.ស.ស. កំពុងសហការជាមួយអង្គការហ្គ្រេត (GRET) ក្នុងការអនុវត្តគម្រោងស្តីពី “កិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project)” ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងមូលនិធិ Weave Our Future។ ចំណុចសំខាន់នៃគម្រោង SPIN គឺដើម្បីរួមចំណែកដល់ការពង្រីករបបធានារ៉ាប់រងសុខភាព ដល់ប្រជាជនគោលដៅចំនួនពីរក្រុម៖
    សមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) មានចំនួន ២.០៥០នាក់ (អ្នកបើកម៉ូតូរ៉ឺម៉កចំនួន ១.៥៥០នាក់ និងអ្នកបម្រើក្នុងផ្ទះចំនួន ៥០០នាក់) និងទី២. សមាជិកសមាគមអ្នកបម្រើការងារតាមផ្ទះ (ADW) មានចំនួន ៨០៤នាក់ (អ្នកបម្រើក្នុងផ្ទះ) នៅក្នុងរាជធានីភ្នំពេញ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.