Mail |
  • ភាសាខ្មែរ
  • English
  • កម្មវិធី NSSF Member App របស់ ប.ស.ស. កម្ពុជា ទទួលពានរង្វាន់ផ្នែកនវានុវត្តន៍ពីក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៩ (The 39th ASSA Board Meeting)

    (ប្រទេសឡាវ)៖ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៩ (The 39th ASSA Board Meeting) ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានទទួលពានរង្វាន់ផ្នែកនវានុវត្តន៍ក្នុងការដាក់ឱ្យប្រើកម្មវិធី NSSF Member App សម្រាប់សមាជិក ប.ស.ស. ពីលោក Indrajid Nurmukti អគ្គលេខាធិការនៃសមាគមសន្តិសុខសង្គមអាស៊ាន តំណាងឯកឧត្តម Anggoro Eko Cahyo ប្រធានសមាគមសន្តិសុខសង្គមអាស៊ានក្នុងអាណត្តិ ២០២១-២០២២។
    ការវាយតម្លៃផ្តល់ពានរង្វាន់ឧត្តមមានុវត្តន៍ក្នុងការដាក់ឱ្យប្រើកម្មវិធី NSSF Member App ពីគណ:កម្មការវាយតម្លៃ នៃសមាគមសន្តិសុខសង្គមអាស៊ាន គឺជាមោទកភាពថ្មីមួយទៀតរបស់ ប.ស.ស. កម្ពុជា ហើយនេះក៏ជាពានរង្វាន់លើកទី៧ ផងដែរ ដែល ប.ស.ស. កម្ពុជា ទទួលបានក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន លើការបំពេញការងារប្រកបដោយភាពជោគជ័យក្នុងការអនុវត្តរបបសន្ដិសុខសង្គមជូនដល់សមាជិករបស់ខ្លួន។ កម្មវិធី NSSF Member App គឺជាការបោះជំហានបច្ចេកវិទ្យាថ្មី ដែលអនុញ្ញាតឱ្យសមាជិក ប.ស.ស. ទាំងអស់អាចពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួន ពិនិត្យមើលភាគទានប្រចាំខែ របាយការណ៍ចូលប្រើប្រាស់សេវាព្យាបាលនៅតាមមន្ទីរពេទ្យដៃគូ អាសយដ្ឋាន ប.ស.ស. ស្នាក់ការកណ្តាល និងសាខាខេត្ត ក្រុង ស្រុក ខណ្ឌ អាសយដ្ឋានមន្ទីរពេទ្យដៃគូ ប.ស.ស. ។
    កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវបានរៀបចំឡើងផ្លាស់វេនជារៀងរាល់ឆ្នាំ ដោយឡែកសម្រាប់អាណត្តិ ២០២១-២០២២ កិច្ចប្រជុំបានផ្ដោតលើគោលបំណងសំខាន់ៗរួមមាន៖
    ១/. ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ច ប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គម អាស៊ានលើកទី៣៨ (The 38th ASSA Board Meeting)
    ២/. ផ្ទេរតំណែងប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA Chairman) អនុប្រធាន សមាគម សន្តិសុខសង្គម (ASSA Vice Chairman) និងអគ្គលេខាធិការនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA Secretary-General) ក្នុងអាណត្តិ ២០២២-២០២៣
    ៣/. ពិនិត្យ និងអនុម័តលើផែនការសកម្មភាពរបស់សមាគមសន្តិសុខសង្គមអាស៊ានសម្រាប់ឆ្នាំ ២០២២-២០២៣
    ៤/. ពិនិត្យ និងអនុម័តលើប្រធានបទសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គម អាស៊ានលើកទី៤០ (The 40th ASSA Board Meeting) និង ៥) ពង្រឹងកិច្ចសហការ កាន់តែប្រសើររវាង ស្ថាប័នសន្តិសុខសង្គមជាសមាជិក។
    ជាលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ សមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៩ (The 39th ASSA Board Meeting) នេះ លោកស្រី Keo Chanthavixay អគ្គនាយក នៃអង្គភាពសន្តិសុខសង្គមឡាវ (LSSO) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានតែងតាំងជាប្រធានសមាគមសន្តិសុខសង្គមអាស៊ានក្នុងអាណត្តិ ២០២២-២០២៣ ឯកឧត្តម Datuk Seri Amir Hamzah Azizan នាយកប្រតិបត្តិនៃមូលនិធិសន្និច្ច័យសម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី ត្រូវបានតែងតាំងជាអនុប្រធានសមាគមសន្តិសុខសង្គមអាស៊ានក្នុងអាណត្តិ ២០២២-២០២៣ និងលោកស្រី Bouahome Phommachanh អគ្គនាយករង នៃអង្គភាពសន្តិសុខសង្គមឡាវ (LSSO) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានតែងតាំងជាអគ្គលេខាធិការនៃសមាគមសន្តិសុខសង្គមអាស៊ានក្នុងអាណត្តិ ២០២២-២០២៣។
    សូមបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំខាងលើ ត្រូវបានរៀបចំឡើងដោយអង្គភាពសន្តិសុខសង្គមឡាវ (LSSO) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងនាមជាប្រធានផ្លាស់វេនសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ដោយមានការចូលរួមពីសមាជិកនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ១០០រូប មកពីបណ្តាប្រទេសអាស៊ានចំនួន១០ រួមមាន ប្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ានម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាល រវាង ប.ស.ស. និងមន្ទីរពេទ្យពហុព្យាបាល មិត្តភាពកម្ពុជា-ចិន ក្រុងបាវិត ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការលើកថ្ងៃបង់ភាគទាន និងការផ្ដល់របាយការណ៍កម្មករនិយោជិតមកកាន់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់ខែឧសភា ឆ្នាំ២០២៦
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាលរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន ចំនួន២ ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការផាកពិន័យចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃត្រូវតែផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ
  • សេចក្ដីជូនដំណឹង ស្ដីពី “ការរៀបចំធ្វើបច្ចុប្បន្នភាពបណ្ណ ប.ស.ស. ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន”
  • សេចក្ដីណែនាំស្ដីពី ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.­ស.ស. ក្នុងការផ្ដល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី លក្ខខណ្ឌ បែបបទ និងនិតីវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍(អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ) ក្នុងបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការទូទាត់ពីរដងក្នុងមួយខែ ជូនមូលដ្ឋានសុខាភិបាល ដែលចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី ការកំណត់កាលបរិច្ឆេទដាក់ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់និងការផ្ដល់សេវាសុខាភិបាលរវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាល
  • សេចក្ដីជូនដំណឹងស្ដីពី ធនាគារដៃគូដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពីការប្ដូរទីតាំងថ្មី នៃអគារទីស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្តីជូនដំណឹងស្តីពីការបញ្ជូនមន្រ្តីជាប់កិច្ចសន្យាមកចុះបញ្ជីចូលជា សមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការប្រើប្រាស់អត្រាប្ដូរប្រាក់ ផ្លូវការសម្រាប់ការ បង់ភាគទានរបបសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី បន្តការត្រួតពិនិត្យ ដោះស្រាយ ផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (មានឈីប) សម្រាប់កម្មករនិយោជិត និងសមាជិក ប.ស.ស.
  • ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងផ្ដល់សេវាសុខាភិបាលឯកជនផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារជាមួយ ប.ស.ស.
  • គោលការណ៍ធ្វើបច្ចុប្បន្នភាពលក្ខណៈវិនិច្ឆ័យមួលដ្ឋានសុខាភិបាលឯកជន ដែលបានស្នើរសុំចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  • វិធានការចំពោះរូបវន្តបុគ្គល ឫនីតិបុគ្គល ដែលប្រព្រឹត្តការក្លែងបន្លំដើម្បីទទួលប្រយោជន៍ពី ប.ស.ស.
  • សេចក្ដីជូនដំណឹង ស្ដីពីគំរូត្រាមូល របស់បេឡាជាតិសន្តិសុខសង្គម និងគំរូហត្ថលេខាសង្ខេប របស់អគ្គនាយកបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការអនុវត្តនូវបទបញ្ញត្តិ ជាធរមានចំពោះសហគ្រាស គ្រឹះស្ថានដែល យឺតយូរក្នុងការបង់ភាគទាន និងការផ្ដល់ របាយការណ៍ចំនួនកម្មករនិយោជិត (ទម្រង់ ២.០១) មកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី លេខទូរសព្ទ និងឈ្មោះ មន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ករណី មានចម្ងល់ក្នុងការសុំផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ
  • សេចក្ដីណែនាំស្ដីពី សិទ្ធិទទួលបានប្រាក់សម្រាក មាតុភាពចំពោះសមាជិក ប.ស.ស. ដែលបានសម្រាលកូននៅមូលដ្ឋានសុខាភិបាល មិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  •  

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.