Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការបង្កើនការយល់ដឹងអំពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន”

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តំណាង ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការបង្កើនការយល់ដឹងអំពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន” ប្រកបដោយជោគជ័យ។
    ក្នុងឱកាសនោះដែរ ឯកឧត្ដមអគ្គនាយករង ប.ស.ស. បានលើកឡើងយ៉ាងដូច្នេះថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារសំខាន់ណាស់ ក្នុងការផ្តល់នូវចំណេះ ជំនាញ និងជាធាតុចូលបន្ថែមទៀតសម្រាប់សិក្ខាកាមទាំងអស់ ដើម្បីយកទៅអនុវត្តន៍នៅក្នុងការងារប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យខ្ពស់។ ជាពិសេសបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយអង្គភាពសោធនជាតិកូរ៉េ ឱ្យកាន់តែមានភាពជិតស្និទ្ធរវាងអង្គភាពទាំងពីរ ដើម្បីឈានទៅធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េនៅថ្ងៃអនាគតខាងមុខ។
    នាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងលោក គីម ឈី-មូក (KIM CHI-MUG) អគ្គនាយក និងជាប្រធានមជ្ឈមណ្ឌលកិច្ចការអន្តរជាតិ នៃអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ ក៏បានប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.