Mail |
  • ភាសាខ្មែរ
  • English
  • អ្នកសារព័ត៌មានប្រមាណជាង ៧០នាក់ បានចូលរួមឈ្វេងយល់ពីរបបសន្តិសុខសង្គម តាមរយៈមន្រ្តីជំនាញ ប.ស.ស.

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យ បានចុះធ្វើបទបង្ហាញស្តីពីរបបសន្តិសុខសង្គម ជូនដល់បងប្អូនជាអ្នកសារព័ត៌មានកម្ពុជាសរុបប្រមាណជាង ៧០នាក់ នៅសណ្ឋាគារ SUNWAY រាជធានីភ្នំពេញ ឆ្លើយតបទៅនឹងការស្នើសុំរបស់ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក.) កាលពីពេលកន្លងទៅ។
    លោក សុក បូរ៉ា បានបញ្ជាក់ឱ្យដឹងថា៖ គោលបំណងសំខាន់នៃបទបង្ហាញខាងលើ គឺដើម្បីផ្សព្វផ្សាយអំពីនីតិវិធី និងលក្ខខណ្ឌមួយចំនួន ក្នុងការទទួលបានព័ត៌មានស្តីពីការចុះបញ្ជី និងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ដែលសមាជិក ប.ស.ស. នឹងទទួលបានបន្ទាប់ពីបានចុះឈ្មោះក្លាយជាសមាជិក ប.ស.ស.។
    លោក សុក បូរ៉ា បានឱ្យដឹងទៀតថា៖ សម្រាប់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានចុះបញ្ជីរួចរាល់នៅ ប.ស.ស. ក្នុងផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នោះនឹងក្លាយទៅជាសមាជិក ប.ស.ស. ផ្នែកប្រាក់សោធនដោយស្វ័យប្រវត្តិ ហើយនៅពេលដែលបងប្អូនសមាជិកទាំងអស់ដល់អាយុចូលនិវត្តន៍ ប.ស.ស. នឹងបើកប្រាក់សោធនជូនជារៀងរាល់ខែ ដោយក្នុងមួយខែបើកជូនពីរដង ហើយអ្វីដែលកាន់តែពិសេសនោះ គឺសោធនិកទាំងអស់នឹងទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃពី ប.ស.ស. ផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.