Mail |
  • ភាសាខ្មែរ
  • English
  • រយៈពេលត្រឹមតែជាង ២០ថ្ងៃប៉ុណ្ណោះ ទឹកប្រាក់សរុបប្រមាណជាង ២ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលបើកផ្តល់ជូនបងប្អូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ តាមរយៈ ប.ស.ស.

    (ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញនូវគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ទឹកប្រាក់សរុបប្រមាណជាង ២ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលបើកផ្តល់ជូនបងប្អូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ តាមរយៈ ប.ស.ស. ដែលក្នុងនោះ ស្រ្តីពិនិត្យផ្ទៃពោះមុនសម្រាលមានចំនួន ២ ៧៥០នាក់, ពិនិត្យសុខភាពក្រោយសម្រាលចំនួន ១ ១០០នាក់, កុមារអាយុក្រោម២ឆ្នាំ ដែលបានទទួលវ៉ាក់សាំងចំនួន ៧៥៤នាក់, និងស្រ្តីបានសម្រាលកូនរួចចំនួន ៣ ២២៧នាក់ ដែលមានចំនួនកូនសរុប ៣ ២៤១នាក់ នេះបើយោងតាមការបញ្ជាក់ពីសំណាក់ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃបេឡាជាតិសន្តិសុខសង្គម។
    ឯកឧត្តមបណ្ឌិតបានបញ្ជាក់ឱ្យដឹងទៀតថា៖ បើគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ប.ស.ស. បានបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសរុបប្រមាណជាង ១៦ ពាន់ ៨២៦លាន ៧២ម៉ឺនរៀល ជូនដល់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនសរុបចំនួន ៣៩ ៩៤៧នាក់ និងមានចំនួនកូនសរុប ៤០ ២២៣នាក់។ ទន្ទឹមនឹងការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលខាងលើ បេឡាជាតិសន្តិសុខសង្គម ក៏បានបើកផ្តល់តាវកាលិកផ្នែកថែទាំសុខភាពជូនសមាជិករបស់ខ្លួន ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ ដែលក្នុងរយៈពេលដូចគ្នា គឺចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ប.ស.ស. បានចំណាយថវិកាសរុបប្រមាណជាង ៨៣ពាន់ ៨១៧លានរៀល ស្មើនឹង ៤៦ ៩៩១ ករណី ។
    តាមរយៈការផ្តល់ជូននូវប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ជាច្រើនខាងលើនេះ គឺសរបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលបានផ្តល់ការគាំពារ និងយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត តាមរយៈគោលនយោបាយដែលបានដាក់ចេញថ្មីៗជាបន្តបន្ទាប់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.