Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. អញ្ជើញផ្ដល់កិច្ចសម្ភាសន៍ ក្នុងកម្មវិធីអត្ថប្រយោជន៍អ្នក របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាវាគ្មិនកិត្តិយសផ្ដល់កិច្ចសម្ភាសន៍ក្នុងកម្មវិធី “អត្ថប្រយោជន៍អ្នក” ដែលកម្មវិធីនេះឯកឧត្តមបណ្ឌិត និងបកស្រាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដើម្បីចែករំលែកចំណេះដឹង ក៏ដូចជាលក្ខខណ្ឌ នីតិវិធីនានា នៃការទាមទារអត្ថប្រយោជន៍ ពី ប.ស.ស. ។
    កម្មវិធីនេះរៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយក្រសួងព័ត៌មាន សម្រាប់បទសម្ភាសន៍លំអិតជាផ្លូវការ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារងចាំតាមដានទស្សនាតាមរយៈការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) ក្នុងកម្មវិធី “អត្ថប្រយោជន៍អ្នក” ដែលនឹងចាក់ផ្សាយនាពេលឆាប់ៗខាងមុខនេះ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.