Mail |
  • ភាសាខ្មែរ
  • English
  • ស្ថាប័នសំខាន់២ បន្ថែមទៀត បានចូលរួមពិភាក្សាលើ «ពិពិធកម្មការវិនិយោគ» និងស្ដង់ដាការវិនិយោគដែលស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) សម្រាប់និរន្តរភាពមូលនិធិសោធន

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដឹកនាំដោយឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អមដំណើរដោយប្រតិភូអ្នកជំនាញនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបន្តសកម្មភាពចុះជួបពិភាក្សាការងារ «ពិពិធកម្មការវិនិយោគ» និងស្ដង់ដាការវិនិយោគដែលស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) សម្រាប់និរន្តរភាពមូលនិធិសោធន ក្នុងកម្រិតបច្ចេកទេស និងយុទ្ធសាស្ត្រជាមួយស្ថាប័នសំខាន់២ រួមមាន៖ និយ័តករសន្តិសុខសង្គម និងសាជីវកម្មធានាឥណទានកម្ពុជា។
    បន្ទាប់ពីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធរយៈពេល ៣ថ្ងៃកន្លងមកនេះ នារសៀលថ្ងៃដដែលនេះ ថ្នាក់ដឹកនាំ ប.ស.ស. និងថ្នាក់ដឹកនាំ UNDP បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ដើម្បីវាយតម្លៃ និងប្រមូលធាតុចូល ដើម្បីរៀបចំរបាយការណ៍សរុប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.