Mail |
  • ភាសាខ្មែរ
  • English
  • បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ (Advanced Excel) ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការវិភាគទិន្នន័យក្នុងប្រព័ន្ធសន្តិសុខសង្គម

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់មុខងារកម្រិតខ្ពស់នៃកម្មវិធី Excel សម្រាប់ការលើកកម្ពស់បរិយាបន្ន និងតម្លាភាពក្នុងប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា” ដោយមានការចូលរួមពី លោកស្រី Claudia Soares Gomez Diaz ប្រធានការិយាល័យឧត្តមស្នងការ នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (OHCHR) នៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។
    ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ព្រោះមិនមែនជាវគ្គបណ្តុះបណ្តាលបច្ចេកទេសធម្មតានោះទេ ប៉ុន្តែវាជាទំនើបកម្មប្រព័ន្ធទិន្នន័យរបស់ ប.ស.ស. ដែលនឹងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការវិភាគទិន្នន័យពីគ្រប់នាយកដ្ឋាន ដើម្បីកំណត់ឱ្យបានច្បាស់នូវគម្លាតនៃការគ្របដណ្តប់ និងការផ្ដល់អត្ថប្រយោជន៍នៃប្រព័ន្ធសន្តិសុខសង្គម និងជួយដល់ការសម្រេចចិត្តដែលផ្អែកលើភស្តុតាងជាក់ស្ដែង ។
    ឯកឧត្តមបានបន្ថែមថា នេះគឺជាវគ្គបណ្តុះបណ្តាលដំបូងគេបង្អស់សម្រាប់បង្កើនសមត្ថភាពមន្រ្ដី និងបុគ្គលិក ក្រោមជំនួយរបស់ការិយាល័យឧត្តមស្នងការ នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ហើយជាជំហានបន្ទាប់ ប.ស.ស. នឹងសហការ បន្តពង្រឹងសមត្ថភាពមន្ត្រីបន្ថែមទៀតលើការប្រើប្រាស់កម្មវិធី Power BI ដើម្បីឈានទៅរកការធ្វើរបាយការណ៍ឌីជីថល បំប្លែងទិន្នន័យ ឱ្យទៅជាផ្ទាំងរូបភាព ឬក្រាហ្វិក ដែលងាយស្រួលយល់ និងឃើញជារួមនូវស្ថានភាពការងារបែបទាន់សម័យ។
    ទន្ទឹមនឹងនោះ លោកស្រី Claudia Soares Gomez Diaz អនុប្រធានការិយាល័យឧត្តមស្នងការ នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែផ្ដោតលើបច្ចេកទេសការងារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការចូលរួមលើកកម្ពស់គោលការណ៍សិទ្ធិមនុស្ស តាមរយៈការគ្រប់គ្រងទិន្នន័យដែលមានតម្លាភាព និងគណនេយ្យភាពខ្ពស់ ។ លោកស្រីអនុប្រធានការិយាល័យឧត្តមស្នងការ បានសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្មវិធី Advanced Excel មានសារប្រយោជន៍យ៉ាងខ្លាំងសម្រាប់វិភាគក្រុមគោលដៅឱ្យបានត្រឹមត្រូវ ដើម្បីធានាថាពលរដ្ឋគ្រប់រូប ជាពិសេសសមាជិក ប.ស.ស. នឹងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធសន្តិសុខសង្គមប្រកបដោយបរិយាបន្ន៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាល រវាង ប.ស.ស. និងមន្ទីរពេទ្យពហុព្យាបាល មិត្តភាពកម្ពុជា-ចិន ក្រុងបាវិត ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការលើកថ្ងៃបង់ភាគទាន និងការផ្ដល់របាយការណ៍កម្មករនិយោជិតមកកាន់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់ខែឧសភា ឆ្នាំ២០២៦
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាលរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន ចំនួន២ ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការផាកពិន័យចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃត្រូវតែផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ
  • សេចក្ដីជូនដំណឹង ស្ដីពី “ការរៀបចំធ្វើបច្ចុប្បន្នភាពបណ្ណ ប.ស.ស. ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន”
  • សេចក្ដីណែនាំស្ដីពី ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.­ស.ស. ក្នុងការផ្ដល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី លក្ខខណ្ឌ បែបបទ និងនិតីវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍(អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ) ក្នុងបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការទូទាត់ពីរដងក្នុងមួយខែ ជូនមូលដ្ឋានសុខាភិបាល ដែលចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី ការកំណត់កាលបរិច្ឆេទដាក់ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់និងការផ្ដល់សេវាសុខាភិបាលរវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាល
  • សេចក្ដីជូនដំណឹងស្ដីពី ធនាគារដៃគូដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពីការប្ដូរទីតាំងថ្មី នៃអគារទីស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្តីជូនដំណឹងស្តីពីការបញ្ជូនមន្រ្តីជាប់កិច្ចសន្យាមកចុះបញ្ជីចូលជា សមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការប្រើប្រាស់អត្រាប្ដូរប្រាក់ ផ្លូវការសម្រាប់ការ បង់ភាគទានរបបសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី បន្តការត្រួតពិនិត្យ ដោះស្រាយ ផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (មានឈីប) សម្រាប់កម្មករនិយោជិត និងសមាជិក ប.ស.ស.
  • ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងផ្ដល់សេវាសុខាភិបាលឯកជនផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារជាមួយ ប.ស.ស.
  • គោលការណ៍ធ្វើបច្ចុប្បន្នភាពលក្ខណៈវិនិច្ឆ័យមួលដ្ឋានសុខាភិបាលឯកជន ដែលបានស្នើរសុំចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  • វិធានការចំពោះរូបវន្តបុគ្គល ឫនីតិបុគ្គល ដែលប្រព្រឹត្តការក្លែងបន្លំដើម្បីទទួលប្រយោជន៍ពី ប.ស.ស.
  • សេចក្ដីជូនដំណឹង ស្ដីពីគំរូត្រាមូល របស់បេឡាជាតិសន្តិសុខសង្គម និងគំរូហត្ថលេខាសង្ខេប របស់អគ្គនាយកបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការអនុវត្តនូវបទបញ្ញត្តិ ជាធរមានចំពោះសហគ្រាស គ្រឹះស្ថានដែល យឺតយូរក្នុងការបង់ភាគទាន និងការផ្ដល់ របាយការណ៍ចំនួនកម្មករនិយោជិត (ទម្រង់ ២.០១) មកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី លេខទូរសព្ទ និងឈ្មោះ មន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ករណី មានចម្ងល់ក្នុងការសុំផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ
  • សេចក្ដីណែនាំស្ដីពី សិទ្ធិទទួលបានប្រាក់សម្រាក មាតុភាពចំពោះសមាជិក ប.ស.ស. ដែលបានសម្រាលកូននៅមូលដ្ឋានសុខាភិបាល មិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  •  

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.