Mail |
  • ភាសាខ្មែរ
  • English
  • កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ផ្តល់វគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)​ និងការវិនិយោគប្រកបដោយទំនួលខុសត្រូវ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍បរិស្ថាន សង្គមនិងអភិបាលកិច្ច (ESG) និងការវិនិយោគប្រកបដោយទំនួលខុសត្រូវ ក្រោមសហអធិបតីភាព ឯកឧត្ដមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។
    វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសហការរៀបចំឡើងដោយ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីគាំទ្រដល់ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការយល់ដឹងជាមូលដ្ឋាន អំពីគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងការវិនិយោគប្រកបដោយទំនួលខុសត្រូវ ព្រមទាំងការគ្រប់គ្រងហានិភ័យវិនិយោគមូលនិធិសន្តិសុខសង្គមផ្នែកប្រាក់សោធន។
    សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្រ្ដីជំនាញ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, និយ័តករសន្តិសុខសង្គម, និយ័តករមូលបត្រកម្ពុជា, ធនាគារជាតិនៃកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា សរុបប្រមាណ ៥០នាក់ ដែលប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ

     

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.