Mail |
  • ភាសាខ្មែរ
  • English
  • ថ្នាក់ដឹកនាំបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យលើការកែសម្រួលសកម្មភាព និងសូចនាករក្នុងយុទ្ធសាស្ត្រទី៥ ការអភិវឌ្ឍរបបសន្តិសុខសង្គមស្របតាមការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យលើការកែសម្រួលសកម្មភាព និងសូចនាករក្នុងយុទ្ធសាស្ត្រទី៥ ការអភិវឌ្ឍរបបសន្តិសុខសង្គមស្របតាមការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ផ.យ.អ.-ក.ស.ប.) ២០២៤-២០២៨ ក្នុងប្រព័ន្ធតាមដាន និងវាយតម្លៃ (M&E) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអនុគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃយុទ្ធសាស្ត្រទី៥ នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តមអគ្គនាយករង ប.ស.ស. លោក លោកស្រី ប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន នៃ ប.ស.ស. ប្រមាណជា៥០នាក់។
    កិច្ចប្រជុំខាងលើនេះ ធ្វើឡើងដើម្បីពិនិត្យ និងកែសម្រួលសកម្មភាព ព្រមទាំងសូចនាករក្នុងយុទ្ធសាស្ត្រទី៥ ការអភិវឌ្ឍរបបសន្តិសុខសង្គមស្របតាមការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ផ.យ.អ.-ក.ស.ប.) ២០២៤-២០២៨ ក្នុងប្រព័ន្ធតាមដាន និងវាយតម្លៃ (M&E) ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងការវិវត្តជាក់ស្តែងនៃស្ថានភាពសង្គម-សេដ្ឋកិច្ច។
    ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានអនុគណៈកម្មការតាមដាន បានផ្តល់ជាអនុសាសន៍ណែនាំសំខាន់ៗ ដើម្បីធានាថាការកែសម្រួលសកម្មភាព និងសូចនាករទាំងនេះក្លាយជាកត្តាគន្លឹះ និងម៉ែត្រវាស់វែងក្នុងការជំរុញការអនុវត្តរបបសន្តិសុខសង្គមឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។
    អង្គប្រជុំបានពិភាក្សា និងផ្តល់ធាតុចូលយ៉ាងផុសផុល និងការឯកភាពរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការកែសម្រួលសកម្មភាព និងសូចនាករនានា ដើម្បីធានាឱ្យការអនុវត្តផែនការយុទ្ធសាស្រ្តនេះមានសង្គតិភាព និងប្រសិទ្ធភាពខ្ពស់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ

     

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.