Mail |
  • ភាសាខ្មែរ
  • English
  • ព្រឹត្តិការណ៍ថ្មីៗ

    ការប្រើប្រាស់ក្នុងប្រព័ន្ធ LACMS និងប្រព័ន្ធ ប.ស.ស. ជួយឱ្យម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ទទួលបាននូវរាល់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យការងារ និងវិស័យសន្តិសុខសង្គមបានឆាប់រហ័ស

    (ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្ដីពី “គោលការណ៍ណែនាំ និងនីតិជម្រុញសហគ្រាស គ្រឹះស្ថាន ឱ្យចូលប្រើប្រាស់ក្នុងប្រព័ន្ធ LACMS និងប្រព័ន្ធចុះបញ្ជីស…

    អានបន្ត

    ខេត្តកែប គឺជាខេត្តទី៤ ហើយដែល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តពង្រីកការបញ្ជ្រាបការយល់ដឹងឲ្យកាន់តែស៊ីជម្រៅលើរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ

    (កែប)៖នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេ…

    អានបន្ត

    ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ជូនដល់សមាជិក ប.ស.ស. ជាមន្រ្តីរាជការសាធារណៈ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខស…

    អានបន្ត

    ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តតាកែវប្រមាណជាង ៣០០នាក់ ទទួលបានការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុករបស់ខ្លួន

    ខេត្តតាកែវ៖ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិ…

    អានបន្ត

    ប.ស.ស. និងអង្គការអន្តរជាតិខាងការងារ (ILO) បើកកិច្ចប្រជុំប្រមូលធាតុចូលលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃហានិភ័យហិរញ្ញវត្ថុរបបសន្តិសុខសង្គម

    (ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) បានបើកកិច្ចប្រជ…

    អានបន្ត

    ឯកឧត្តម ស៊ុំ សោភ័ណ បានអញ្ជើញជាវាគ្មិន ក្នុងកម្មវិធីកិច្ចពិភាក្សាតុមូល នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជនពាក់ព័ន្ធទំនាក់ទំនងវិជ្ជាជីវៈ

    ភ្នំពេញ៖ ឯកឧត្តម ស៊ុំ សោភ័ណ នាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បា​នអញ្ជើញជាវាគ្មិន ក្នុងកម្មវិធីកិច្ចពិភាក្សាតុមូល នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជនពាក់ព័ន្ធទំនាក់ទំនងវិជ្ជាជីវៈ( G-PSF Roundtable Discussion on Industrial Relations) ដែលរៀបចំឡើងដោយ ...

    ប្រតិភូបេឡាជាតិរបបសន្តិសុខសង្គមកម្ពុជាបានទៅចូលរួមប្រជុំពិភាក្សាការងារ ស្តីពី “ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសមាគមសន្តិសុខសង្គមអាស៊ាន និងសមាគមសន្តិសុខសង្គមអន្តរជាតិ” នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម។

    (ហាណូយ)៖ តបតាមការអញ្ជើញរបស់ លោកស្រី Nguyen Thi Minhអគ្គនាយកនៃអង្គភាព សន្តិសុខសង្គមវៀតណាម ចាប់ពីថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារ ស្តីពី ...

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស. ទទួលជួបពិភាក្សាការងារជាមួយ ភារៈធារី នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំប្រទេសកម្ពុជា លើការអនុវត្តស្តីពីវិស័យសន្តិសុខសង្គម

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Myca Magnolia M. FISCHER ភារៈធារី នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំប្រទេសកម្ពុជា លើការអនុវត្ត ...

    ទាំងករណីសន្លប់ និងករណីគ្រោះថ្នាក់ចរាចរណ៍របស់បងប្អូនកម្មករនិយោជិតមានការថយចុះបើធៀបជាមួយឆ្នាំ២០១៨ ជាមួយនឹងឆ្នាំ២០១៩

    ភ្នំពេញ៖ នៅសាលប្រជុំធំ នៃបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត (ទ.ស.ប.ក.) និងក្រុមការងារសុវត្ថិភាពចរាចរណ៍ ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក.) នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផល ការងារ សម្រេចបានឆ្នាំ២០១៩ និងទិសដៅបន្តឆ្នាំ២០២០ របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស. ...

    កិច្ចប្រជុំពិគ្រោះយោបយល់ត្រីភាគី លើកទី៦ លើសេចក្តីព្រាងអនុក្រឹត្យ “របបសន្តិសុខសង្គមផ្នែកប្រាក់សោធន”

    ខ្លឹមសារនៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី៦ ស្តីពីសេចក្តីព្រាងអនុក្រឹត្យ “របបសន្តិសុខសង្គមផ្នែក ប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ” ដែលមានការចូលរួមពីភាគីតំណាងរាជរដ្ឋាភិបាល តំណាងនិយោជក និងតំណាងសហជីព សរុបប្រមាណ១០០នាក់ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជានាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    សេចក្តីព្រាងអនុក្រឹត្យ “របបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ រួមមាន១០ជំពូក និង៤១មាត្រា ដោយបែងចែកជា ៤ (បួន) ភាគ សំខាន់ៗ។ ...

    ថ្នាក់ដឹកនាំ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា ចំនួន ២រូប បានចួលរួមសន្និសីទមួយស្តីពីពានរង្វាន់ព្រះអង្គម្ចាស់ MAHIDOL ក្រោមប្រធានបទ “ការពន្លឿនវឌ្ឍនភាពដើម្បីឆ្ពោះទៅការគ្របដណ្តប់សុខភាពសកល (Universal Health Coverage)” នៅទីក្រុងបាងកក ប្រទេសថៃ

    ប្រទេសថៃ៖ នៅក្នុងសន្និសីទរយៈពេល ៦ថ្ងៃ ស្តីពីពានរង្វាន់ព្រះអង្គម្ចាស់ MAHIDOL នៅទីក្រុងបាងកកប្រទេសថៃ ប្រតិភូជាថ្នាក់ដឹកនាំ ប.ស.ស. ចំនួន ០២រូប ក្រោមការចាត់តាំង ពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) បានទៅចូលរួមសិក្សាស្វែងយល់ និងពិភាក្សាលើប្រធានបទ “ការពន្លឿនវឌ្ឍនភាពដើម្បីឆ្ពោះទៅការគ្របដណ្តប់សុខភាពសកល (Universal Health Coverage)” ។

    តាមការបញ្ជាក់ប្រាប់ពីសំណាក់ ឯកឧត្តម ស៊ុំ សោភ័ណ នាយករង ប.ស.ស. ...

    សម្តេចក្រឡាហោម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការចុះផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០១៩កន្លងមកនេះ

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ថ្លែងឡើងបែបនេះ នៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវ គោកប្រចាំឆ្នាំ២០១៩ នាព្រឹកថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នេះ នៅសាលប្រជុំទីស្តីការក្រសួង មហាផ្ទៃ។

    សម្តេចក្រឡាហោម បានថ្លែងបន្ថែមថា ៖ ...

    ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលការងារដែល ប.ស.ស សម្រេចបានក្នុងឆ្នាំ២០១៩ កន្លងមកនេះ

    រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:​ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានថ្លែងឡើងយ៉ាងនេះ ស្ថិតនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារសម្រេច បានឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ របស់បេឡាជាតិរបបសន្តិសុខសង្គម ដែលបានប្រារព្ធឡើង នៅសាលប្រជុំសណ្ឋាគារតារាអ៊ែផត រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ០៥ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នំា២០២០ នេះ ។

    ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្ថែមទៀតថា៖ ...

    ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០១៩ មានការកើនឡើងប្រមាណ១៩% បើធៀបទៅនឹងឆ្នាំ២០១៨

    រយៈពេលជាង ២ឆ្នាំមកហើយ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ បន្ថែម ជូនដល់បងប្អូនកម្មការិនីជាស្រ្តីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលជាសមាជិក ប.ស.ស. ។ ...

    តំណាង ប.ស.ស. កម្ពុជាចំនួន ២រូប បានទៅចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពី “អភិបាលកិច្ចល្អលើការវិនិយោគប្រកបដោយចីរភាព និងនិរន្តរភាពការអភិវឌ្ឍន៍សង្គម និងបរិស្ថាន” នៅប្រទេសឥណ្ឌូនេស៊ី

    ឥណ្ឌូនេស៊ី ៖ មន្រ្តីជំនាញ ២រូប នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា ក្រោមការចាត់តាំងពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជានាយកបេឡាជាតិសន្តិសុខសង្គម  បានចូលរួមកិច្ចប្រជុំពិភាក្សា ASEAN Pension Funds and Social Security  System  Summit (APIC) លើប្រធានបទ ...

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា

    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់

    ទំព័របណ្ដាញសង្គម ប.ស.ស.